ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន នៅការដ្ឋានសំណង់មួយកន្លែង ជិតផ្សារអីុអន២

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យប្រើប្រាសថ្នាំញៀនហូសកម្រិត បានយកខ្សែអង្រឹងចងក សម្លាប់ខ្លួនបានសម្រេចនៅក្នុងបន្ទប់ស្នាក់នៅ ក្នុងការដ្ឋានសំណង់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង នាំគ្នារត់មកមើកាលពីវេលាម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារ អុី អន២ ក្នុងដីឡូមួយកន្លែង ដែលក្រុមហ៊ុនសាងសង់ជាបន្ទប់ៗ ឲ្យកម្មកសំណង់ស្នាក់នៅ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង ចាន់ទ្រា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិខ្វាវលិច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានប្រពន្ធ ពរផ្ទៃ៨ខែជាង ទៅស្រុករង់ចាំឆ្លងទន្លេ ។

យោងតាមសម្តីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញពីរនាក់ប្តីប្រពន្ធដើររកបន្ទប់ដេក ខណៈមកដល់បន្ទប់កន្លែងកើតហេតុខាងលើក៏រុញទ្វារបន្ទប់មើល ក៏ស្រាប់តែឃើញជនរងគ្រោះខាងលើចងក នឹងខ្សែអង្រឹង ភ្ជាប់ទៅនឹងធ្នឹមឈើខាងលើជាប់នឹងដំបូលស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា ពេលឃើញបែបនេះ ពីរនាក់ប្តីប្រពន្ធភ័យស្លន់ស្លោ ស្រែកប្រាប់គេឯង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ បានរាយការណ៏ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុហើយ ក៏ទាក់ទង់ខាងជំនាញកោសលវិច្ឆ័យឲ្យមកពិនិត្យ។

បើតាមសម្តីអ្នករស់នៅជិតបន្ទប់បានប្រាប់ថា អ្នកដែលចងក សម្លាប់ខ្លួនជាមនុស្សញៀនថ្នាំជាយូរមកហើយ មិនដែលឃើញ ធ្វើការអីនោះទេ បានប្រពន្ធដើរបោកខោអាវឲ្យគេបានលុយគ្រាន់ចាយ ។

មុនកើតហេតុ២ថ្ងៃ ប្រពន្ធបានសុំទៅស្រុកកំណើតដើម្បីរង់ចាំឆ្លងទន្លេ ពីព្រោះជិតដល់ថ្ងៃសម្រាលហើយ ក៏នាំប្តីទៅដែលតែប្តីបដិសេធមិនព្រមទៅលុះមកដល់ថ្ងៃកើតហេតុខាងលើក៏ស្រាប់តែឃើញបុរសជាប្ដីចងកសម្លាប់តែម្ដង។

ក្រោយមកសមត្ថកិច្ចជំនាញកោសលវិច្ឆ័យពិនិត្យរួចទើបដឹងថាពិតជាធ្វើអត្ថឃាតចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន។សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា៕ចន្ទ លីហ្សា


ចែករំលែក៖