ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថស្រុកស្ទឹងហាវ សហការជាមួយកម្លាំងការិយាល័យ បង្គ្រាបបទល្មើសគ្រឿងញឿន ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៦.00នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកស្ទឹងហាវ សហការជាមួយកម្លាំងការិយាល័យ បង្គ្រាបបទល្មើសគ្រឿងញឿនកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅស្រុកស្ទឹងហាវ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់មានឈ្មោះដូចខាងក្រោម ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១.ឈ្មោះ ជាង សេរីវុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិ៣ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទីលំនៅបច្ចុប្បន្ន ភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ២.ឈ្មោះ ចាន់ ដែង ភេទប្រុស អាយុ៣៩ឆ្មាំមុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ ៣.ឈ្មោះ ស្ដាយ ស ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមមេផ្ទះមានទីលំនៅក្រុម៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទីកន្លែងកំណើត ឃុំត្របែក ស្រុកកំចាយមា ខេត្តព្រៃវែង ។ ៤.ឈ្មោះ តូច ថន ភេទប្រុស អាយុ៣៥ឆ្មាំ មុខរបរ ចុងភៅមានទីកន្លែងកំណើតឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ទីលំនៅបច្ចុប្បន្នភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ៥.ឈ្មោះ មី ជី ភេទប្រុស អាយុ៣៣ឆ្មាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ១ឃុំ ទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។

ក្នុងយុទ្ធនាការបង្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា​ ចំនួន១៦ កញ្ចប់ , ទូរស័ព្ទ​ ចំនួន០៧គ្រឿង, ម៉ួតូ២គ្រឿង, ប្រាក់រៀល១៨៩០០០រៀល, ដប់ជក់១ និងជញ្ជីងថ្លឹង១គ្រឿង ។

បច្ចុបន្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖