ខេត្តកំពង់ធំ ៖ មនុស្ស០១នាក់ស្លាប់ ២នាក់ទៀត រងរបួសធ្ងន់ និងស្រាល ដោយសារគ្រោះចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី២២ ខែសីហា ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យស្លាប់មនុស្ស ០១នាក់, របួសធ្ងន់០១នាក់, របួសស្រាល០១ នាក់ និងខូចម៉ូតូ ០១គ្រឿង ។
រថយន្តមិនស្គាល់អត្តសញ្ញាណ បើករត់គេចបាត់ បើកទិសដៅពីត្បូងទៅជើង ។ ចំណែកម៉ូតូម៉ាកSUZUKI និច ពណ៌ស គ្មានស្លាកលេខ បើកបរពីទិសខាងជើងទៅត្បូងដោយឈ្មោះ កា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាលាវិស័យឃុំសាលាវិស័យ ស្រុកប្រាសាទបល្លង្ក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព ។
អ្នករួមដំណើរចំនួន០២នាក់ ១/ ឈ្មោះងិន ឃ្នី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ របួសធ្ងន់ រស់នៅភូមិព្រៃជ័រ ឃុំ ខ្លែងស្រុក សណ្តាន់ខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព ។ ២/ ឈ្មោះថាន់ ខៀវ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់ធ្យូង របួសស្រាល មិនពាក់មួកសុវត្ថិភាព រស់នៅភូមិ ចុងដា ឃុំត្បូងក្រពើស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូលវត្ថុតាងម៉ូតូរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកំពង់រទេះ ព្រមទាំងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុនរិទ្ធី