ខេត្តសៀមរាប ៖ ពលរដ្ឋរស់នៅភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ បាន ស្ម័គ្រចិត្តប្រគល់អាវុធកែច្នៃសរុបចំនួន២៤ដើម ក្នុងនោះមានកាំភ្លើងព្រៃ ចំនួន ១៩ដើម និងកាំភ្លើងខ្យល់ ចំនួន៥ដើម ជូនដល់សមត្ថកិច្ននគរបាល ស្រុកស្វាយលើ ហើយត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ស្វាយលើ ។
ការស្ម័គ្រចិត្តប្រគល់អាវុធកែច្នៃទាំងអស់នេះបន្ទាប់ពីប្រជាពលរដ្ឋនៅ ឃុំ ខ្នងភ្នំ បានចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាពកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ ម្សិលមិញនេះ ដែលបានរៀបចំឡើងដោយ អធិការដ្ឋាននគរបាលស្រុកស្វាយលើនិង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នងភ្នំ សហការជាមួយមេភូមិ ពពេល អង្គភាព បរិស្ថាននិងក្រុមប្រឹក្សាឃុំខ្នងភ្នំ ៕ ប៊ុនរិទ្ធី