ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត០១គ្រឿង បើកបរសុខៗឆ្លងចរន្តខ្សែភ្លើងឆេះកាប៊ីន ខាងមុខទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ត០១គ្រឿងឆ្លងចរន្តខ្សែភ្លើងឆេះកាប៊ីនខាងមុខទាំងស្រុង ហេតុការណ៍នេះ បានបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀលម៉ោង១៤និង០៥នាទី ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩ នៅចំណុចផ្លូវចូលបុស្សម្កាក់ ភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថារថយន្ត ម៉ាក KIAប្រភេទដឹកទំនិញធុនស្រាល ម្ចាស់ឈ្មោះ ជុំ វុទ្ធី ភេទប្រុស អាយុ ៤៥ឆ្នាំមានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ខូចខាត: ឆេះកាប៊ីនទាំងស្រុង)។ មូលហេតុ: រថយន្តកំពុងបើកបរ ឆ្លងខ្សែភ្លើងបណ្តាលឲ្យឆេះ ។

រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយបានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើនឹង០៤ម៉ែត្រគូប ក្នុងហេតុការណ៍នោះ មានកម្លាំងសរុបចំនួន០៧ នាក់ដឹកនាំដោយលោកវរសេនីយ៍ទោ យន់ ឆៃយាន អធិការរងស្រុកកំពង់ស្វាយ ទើបរលត់ទាំងស្រុងមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖