ភ្នំពេញ ៖ បុរសម្នាក់មានវិបត្តិគ្រួសារ គិតខ្លីធ្វើអត្តឃាតយកកំណាត់ ពណ៌ខៀវ ចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកពិនិត្យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង ៣០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៩ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ រឿន សុធារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ ២៣៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។
តាមសម្ដីពីម្ដាយជនរងគ្រោះមាន ឈ្មោះ អោម កែវ ភេទស្រី អាយុ៥០ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពេលព្រឹកគាត់បានចេញពីផ្ទះទៅធ្វើការលាងចានអោយគេនៅតាមហាង ។ ចំណែកកូនរបស់គាត់ដែលជាជនរងគ្រោះនៅជាមួយប្អូនម្នាក់ទៀតមានជំងឺសរសៃប្រសាទ ពេលគាត់មកពីធ្វើការវិញ ក៏បើកទ្វារចូលក្នុងផ្ទះរួចគោះទ្វារបន្ទប់តែកូនមិនឆ្លើយ ក៏មើលតាមអើតមើលតាមជញ្ជាំងបន្ទប់ ស្រាប់តែឃើញកូនរបស់នាងខ្ញុំចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបគាត់ហៅអ្នកជិតខាងឲ្យមកជួយមើល និង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍តែម្តង ។
តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ឈ្មោះ រឿន សុធារិទ្ធ (ជនរងគ្រោះ) ពិតជាស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាដកមែន មូលហេតុមានវិបត្តិផ្លូវចិត្តរឿងគ្រួសារ ក្រោយមក សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ