ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ ហេង អធិការវ័យក្មេងពូកែខាងពង្រីកកន្លែងបើកល្បែងស៊ីសងក្នុងមូលដ្ឋាន តែមិនសូវពូកែបង្ក្រាបបទល្មើស ខណៈដែលឆ្នោតវៀតណាមជាច្រើនកន្លែង គ្មានសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា លោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដែលមានអាយុប្រហែលជាង៣០ឆ្នាំផ្លាយ អាចនិយាយបានថាជាអធិការវ័យក្មេងជាងគេក្នុងចំណោមអធិការទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដែលក្រុមអ្នកញៀនល្បែងកំពុងនាំគ្នាសរសើរថាគាត់ពិតជាមានជំនាញខាងពង្រីកទីតាំងបើកបនល្បែងស៊ីសងក្នុងមូលដ្ឋាន ជាពិសេសឆ្នោតវៀតណាម(កត់កន្ទុយលេខ)យ៉ាងកគ្រឹកគ្រែង ប៉ុន្តែមិនសូវពូកែខាងដឹកនាំកម្លាំងជំនាញចុះបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ នោះទេ ។

ជាក់ស្តែងទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម) តាមផ្ទះជ្រកក្រោមស្លាកភោជនីយ៍ដ្ឋានមាន មាន ក្បែរផ្សារសាមគ្គី និងដាក់តុកត់នៅជុំវិញផ្សារសាមគ្គី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កំពុងតែរីកដូចផ្សិតគ្មានសមត្ថកិច្ចណាចុះបង្ក្រាបនោះទេ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះ បាននិយាយថា តើបច្ចុប្បន្ននេះសមត្ថកិច្ចខណ្ឌទួលគោក ក្រោមការដឹកនាំរបស់លោក សុខ ហេង កំពុងតែធ្វើការអ្វី បម្រើប្រជាជន ឬគិតតែ ផលប្រយោជន៍របស់ខ្លួន? ដូចជាឲ្យមន្ត្រីរបស់ខ្លួនដើរប្រមូលលុយតាមល្បែងស៊ីសងគ្រប់ប្រភេទហ្គេមបាញ់ត្រី អ៉ិនធើណេត២៤ម៉ោង ដែលបង្កប់ល្បែងភ្នាល់បាល់ កន្ទុយលេខ (ឆ្នោតវៀតណាម) ។

ប្រជាពលរដ្ឋបន្តថា ជំនាន់លោកអធិការមុនៗ មិនសូវមានករណីចោរលួច ឆក់ កើតឡើងញឹកញាប់ទេ ដោយសារតែពួកគាត់ចេះដឹកនាំកម្លាំង សហប៉ុស្តិ៍ តាមកំណត់មុខសញ្ញាជាប្រចាំថ្ងៃ ទើបមិនសូវមានបទល្មើសកើតឡើង ។ បើទោះបីជាមានករណីអំពើលួច ឆក់ ប្លន់ក៏ដោយ ក៏កម្លាំងខិតខំធ្វើការស្រាវជ្រាវ រហូតតាមចាប់ក្រុមជនសង្ស័យ ទាំងនោះយកមកដាក់ទោសតាមច្បាប់បាន ។ ប៉ុន្តែជំនាន់លោកសុខ ហេង គេឃើញអំពើលួចឆក់ប្លន់ កម្របង្ក្រាប ចាប់បានណាស់ ។ មិនតែប៉ណ្ណោះសូមបីតែមន្រ្តីមួយចំនួនដែលស្ថិតនៅក្រោមអំណាចរបស់ខ្លួនក៏ប្រកាន់បក្ខពួកដែរ ។ ដោយអ្នកខ្លះនិយាយថា លោកសុខ ហេង ប្រើតែមន្រ្តីថ្មីៗទាំងអស់ទាំងមិនសូវចេះជំនាញនីតិវិធី ចំណែកមន្រ្តីចាស់ដែលស្ទាត់ជំនាញបែជាទុកចោលលែងប្រើទៅវិញ ។

គួររំលឹកថា កន្លងមកលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា៖ បើមន្រ្តីណាដែលទៅកាងពី ក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋានខ្លួន មន្ដ្រីនោះនិងទទួលការប្រមានតាមច្បាប់ការងាររដ្ឋ ត្រូវទទួលទោសទាន់ និង ប្រឈមការដកតំណែង ហើយមន្រ្តីក្រោមឱវាទ ទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួល សំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្ត បើកល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ ខ្លួនបើពុំដូច្នេះទេនឹងត្រូវដកតំណែង អស់ បុណ្យសក្តិជាមិនខាន ។

ចុងក្រោយប្រជាពលរដ្ឋ សូមណូមពរទៅលោក សុខ ហេង មេត្តាភ្ញាក់ពីដំណេកចេញមកខាងក្រៅខ្លះផង ដើម្បីដឹកនាំកម្លាំងចុះការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រយោជន៍ទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងជាក់ស្តែងដូចករណីប៉ុន្មានថ្ងៃមុននេះ ៕ស រស្មី


ចែករំលែក៖