ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ ផឹកស្រាស្រវឹង មកដល់ផ្ទះ មានជម្លោះជាមួយប្ដី ខឹងចិត្ត ទាញម៉ូតូមកដុតឆេះម៉ត់ ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងពេលរសៀល និងនាំគ្នាជួយពន្លត់ ប៉ុន្តែហួសពេលទៅហើយ បន្ទាប់ពីស្ត្រីចំណាស់ម្នាក់ ស្រវឹងស្រាហើយមានជម្លោះពាក្យសំដីបន្តិចបន្តួច ចិត្តខ្លាំងទាញយកម៉ូតូរបស់ខ្លួនមកដុតឆេះម៉ត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីចិត្តខ្លាំងមានឈ្មោះ ប៊ុត សោត អាយុ៥១ឆ្នាំមុខរបរកសិករមានទីលំនៅភូមិក្បាលថ្នល់ឃ៉ំត្នោតស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។

ចំពោះម៉ូតូដែលឆេះម៉ត់សល់គំរោងឆ្អឹងម៉ាកហុងដាវ៉េវពណ៏សរគ្មានស្លាកលេខផលិតនៅប្រទេសវៀតណាម។

តាមអ្នកភូមិបានឲ្យដឹងថា ស្ត្រីខាងលើតែងតែផឹកស្រាស្រវឹងស្ទើរាល់ថ្ងៃហើយមុនពេលកើតហេតុ គឺបានផឹកស្រវឹងមកដល់ផ្ទះទាំងអការទ្រេតទ្រោត បន្ទាប់មកប្ដីក៏បានស្ដីបន្ទោសបន្តិចបន្តួចរឿងផឹកស្រា ខណៈនោះស្ត្រីជាប្រពន្ធ ក៏មានចិត្តខឹងក៏និយាយបកទៅវិញ បង្កការមានជម្លោះពាក្យសម្ដី ស្រាប់តែប្រពន្ធទាញយកម៉ូតូក្បែនោះ មកដុតឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលតែម្ដង ៕ យឹម សុថាន


ចែករំលែក៖