ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកម៉ាស៊ីនកិនស្រូវចល័ត២គ្រឿង​បុកគ្នាក្រឡាប់ផ្ងារជើង និងរបួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់​បានរងរបួសធ្ងន់បន្ទាប់ពី រថយន្តកែឆ្នៃដឹកម៉ាស៊ីនកិនស្រូវចល័តតាមភូមិ២គ្រឿងបានបុកគ្នា ពេញមួយទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវគ្រួសក្រហម ក្នុងភូមិឯលិច ឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងយានយន្ដកែឆ្នៃដឹកម៉ាស៊ីនកិនស្រូវ ចល័តតាមភូមិ បើកបរដោយឈ្មោះរ៉េន ស៊ីម៉េត ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទៅបុកជាមួយរថយន្ដកែឆ្នៃដឹកម៉ាស៊ីនកិនស្រូវ១គ្រឿងទៀត បើកបរដោយឈ្មោះឈុត ចន្ដា ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ  បណ្តាលអោយក្រឡាប់ផ្ងារជើង និង រងរបួសមនុស្សម្នាក់ធ្ងន់ ។ មធ្យោបាយបង្ករទាំង២គ្រឿងទាំង២ ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ។

ជនរងគ្រោះដែលរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះស្រឿន ឌីនភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូនបង្កើតអ្នកបើកបរ ឈុត ចន្តា ។ ក្រោយពេលកើតហេតុត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕ ចន្ថា


ចែករំលែក៖