ព័ត៌មានទាន់ហេតុការណ៍៖

មានវិបត្តិស្នេហ៍យុវជនម្នាក់ចងកសម្លាប់ខ្លួនតែមិនសម្រេច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ខូចចិត្តព្រោះបាត់ស្នេហ៍ ប៉ុនប៉ងចង.កសម្លាប់ខ្លួន ដោយយកខ្សែជ័រ មកចងក តែដាច់ខ្សែធ្លាក់ តាំងពីជាន់ទី៣ មកទាក់ខ្សែភ្លើងដាច់រប៉ាត់រប៉ាយមកដីរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យុវជនដែលប៉ងចងកសម្លាប់ខ្លួនមាន ឈ្មោះ ធី ចាន់តាក់ អាយុ២៧ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួលជាន់ទី៣ រួមជាមួយបងប្អូនគ្នា៥នាក់ មានស្រុកកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមការឲ្យដឹងពីសាច់ញាតិ យុវជន ខូចចិត្ត ស្រឡាញ់នារីម្នាក់  តែមិនបានសម្រេច ទើបធ្វើឲ្យយុវជនខូចចិត្ត រហូតនៅព្រឹកថ្ងៃកើតហេតុ ខណ:ដែលបងប្អូន កំពុងដេកសម្រាក មិនទាន់ងើបចេញពីបន្ទប់ ឆ្លៀតឱកាសស្ងាត់នៅឡើយ យុវជនគិតខ្លី យកប្រដាប់ថ្ពក់ហាលខោអាវ ជ័រ មកចង ភ្ជាប់នឹងដែកពិដាន ក៏ប៉ុន្តែ ទម្ងន់មនុស្សធ្ងន់ ធ្វើឲ្យដាច់ធ្លាក់ដាច់ទាំងខ្សែភ្លើងពីជាន់ទី៣ ដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះ តែមិនឃើញរថយន្តសង្គ្រោះមកជួយ ទីបំផុតក៏ត្រូវបានអ្នកជិតខាង យករថយន្តផ្ទាល់ខ្លួន មកជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ៕ ជ្រោយពេជ្រ


ចែករំលែក៖