ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតបានបើករថយន្តជ្រុលទៅបុករបាំងថ្មចែកផ្លូវបាក់អស់២កង់ រថយន្តគល់ជាប់ពីលើរបាំងថ្មទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង១២៖២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ ខាងមុខផ្សារដេប៉ូ  ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតបើករថយន្តឡិចសុីសRX-330មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AK-5806 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុករបាំងថ្មចែកផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន២កង់ ហើយរថយន្តបង្កឡើងគងពីលើកល់ជាប់ទៅមុខលេងរួច ចំណែកអ្នកបើកបរនិងរួមដំណើរបានគេចចេញពីកន្លែងកើតហេតុបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖