ព័ត៌មានទាន់ហេតុការណ៍៖

ប្តីចោទប្រកាន់ ប្រពន្ធប្រកែក ជជែកហែករឿងប្រាប់អ្នកសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ មានបុរសម្នាក់ឈឺចិត្ត ព្រោះចោទប្រកាន់ថាប្រពន្ធរត់គេចចុះចោលពីខ្លួនអស់រយៈពេល១១ថ្ងៃ វេចយកទាំងទ្រព្យសម្បត្តិទៅជាមួយផង ហើយត្រូវបានសារព័ត៌មានចុះផ្សាយ ផ្អែកទៅតាមសម្តីភាគីខាងប្តី  លុះមកដល់វេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នេះវិញ វត្តមានភាគីអ្នកទាំង២ ប្តីប្រពន្ធ សុំការណាត់ជួប អ្នកសារព័ត៌មាន ចំណុចបរិវេណ សាលាសង្កាត់ចោមចៅ៣ ភាគីខាងស្រី បកស្រាយ ជុំវិញរឿងប្តីចោទប្រកាន់ ជារឿងមិនពិតទេ សម្ភារៈ របស់ទ្រព្យ អស់មែន តែតាំងពី នៅជុំគ្នាម្ល៉េះ មិនមែន ស្ពាយយករត់ទៅនោះទេ លោកប្តីកុំចេះតែចោទ ។

ទំនាស់ក្នុងគ្រួសារខាងលើ ភាគីខាងប្តី មានឈ្នោះ ចេង ពិសិដ្ឋ អាយុ​២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្រពន្ធ មានឈ្មោះ សៅ រដ្ឋា អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិព្រែកឪជ្រឹង ក ឃុំព្រែករំដេង  ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ភាគីខាងប្រពន្ធបានបំភ្លឺតបតវិញថា ទ្រព្យសម្បត្តិម៉ូតូ ដី អស់តាំងពីនៅជុំគ្នាមកម្លេះ ប្តីក៏ដឹងដែរ មិនមែនលួចទេ ប្តីវិញទេដែលវាយធ្វើបាបនាងច្រើនលើកច្រើនសារ ទ្រាំលែងបាន ទើបសម្រេចចាកចេញទៅនៅជាមួយបងស្រីជាបណ្តោះអាសន្ន ។ ចំណែកភាគីខាងប្តីវិញ វត្តមាននៅថ្ងៃនេះដែរ ក្រោយពីប្រពន្ធរៀបរាប់ហែករឿងប្រាប់អ្នកសារព័ត៌មានអស់ គាត់និយាយមួយមាត់ រកដំណោះស្រាយក្នុងការលែងលះ ហើយនាំគ្នា ចាកចេញទៅស្រុកកំណើត ដើម្បី រកផ្លូវចែកគ្នាដើរ ៕សុខាសែនជ័យ​


ចែករំលែក៖