ព័ត៌មានទាន់ហេតុការណ៍៖

ស្ទូចម៉ាស៊ីផលិតថង់ប្លាស្ទិចធ្លាក់សង្កត់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្ទូចម៉ាស៊ីនផលិតថង់ប្លាស្ទិច ស្រាប់តែរបូតខ្សែធ្លាក់សង្កត់ស្លាប់យ៉ាងអាណោចអាធម័​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩​ នៅចំណុចក្រោយផ្ទះសំណាក់ប៉ារ៉ាឌី​ ផ្លូវបេតុង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះឈ្មោះអំ​ សុភឿន​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មុខរបបេីកបររថយន្តស្ទូច មានស្រុកកំណេីតនៅភូមិឈូក​ ឃុំ​រវៀង​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះបានបេីករថយន្តស្ទូច​ មកស្ទូចម៉ាស៊ីនផលិតថង់ប្លាស្ទិច ខណៈកំពុងស្ទូចស្រាប់តែរបូតខ្សែធ្លាក់មកសង្កត់ជនរងគ្រោះភ្លាមនោះអ្នកនៅជិតខាងបានស្រែកឆោឡោឡេីងជួយគាស់យកចេញនិងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែង រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត ៕ សុខាសែនជ័យ​


ចែករំលែក៖