ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRX-300បើកឆ្លងផ្លូវត្រូវក្បាលរថភ្លើងបុករុញជាង១០ម៉ែត្ររងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកឡិចសុីស RX-300 មួយគ្រឿងបាន ខណៈបើកឆ្លងផ្លូវដែលជិតផុតទៅហើយ ស្រាប់តែក្បាលរថភ្លើង១គ្រឿងទៅដល់បុករុញជាង១០ម៉ែត្រ បណ្ដាលរងការខូចខាតក្រពឹត១ចំហៀងខ្លួនខាងស្ដាំ និងដាច់កង់ក្រោយខាងឆ្វេង១គ្រាប់ ។ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ចំណែកក្បាលរថភ្លើងក៏គ្មានការខូចខាតដូចជារថយន្តដែរព្រោះដែករឹងមាំជាង ។

ហេតុការណ៍​នេះ បានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តម៉ាកឡិចសុីសRX-300 ខាងលើនោះ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AK-0733 បើកបរដោយបុរសម្នាក់មិនប្រាប់ពីអត្តសញហញាណឡើយ។ប៉ុន្តែគាត់បានប្រាប់ថា គ្រោះថ្នាក់ដែលបានកើតឡើងនាពេលនេះគឺដោយសារតែគាត់មើលមិនឃើញរថយន្ត ព្រោះខណៈនោះខាងរថភ្លើងមនបានចុចសុីផ្លេរជាសញ្ញាសម្រាប់គាត់ប្រុងប្រយ័ត្នឡើយ។ គាត់ក៏ដឹងថារថភ្លើងមានអាទិ៍ភាពខ្លាំងណាស់ព្រោះវាមានផ្លូវតែ១ ប៉ុន្តែបើចុចសុីផ្លេរក៏គ្មានគ្រោះថ្នាក់បានដែរ ។​

បុរសនេះបានបញ្ជាក់បន្ថែមទៀតថា នៅមុនពេលកើតហេតុគាត់បានបើកបររថយន្តធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ត្រង់ចំណុចកើតហេតុ គាត់បានឆ្លងផ្លូវដែកក៏ស្រាប់តែរថភ្លើងដែលបានបើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិចបុកនិងរុញរថយន្តរបស់គាត់ជាង១០ម៉ែត្រទើបឈប់ស្ងៀម។

ក្រោយពេលកើតហេតុបុរសជាម្ចាស់រថយន្តមិនបានទាមទារសំណងទេ ដោយសុំយករថយន្តទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង  ប៉ុន្តែខាងក្រុមហ៊ុនរថភ្លើងមិនទាន់ឆ្លើយតបឡើយ។ព្រោះខណៈនោះបង្កឲ្យមានការស្ទះផ្លូវ មិនអាចឲ្យរថភ្លើង១ខ្សែផ្សេងទៀតដែលធ្វើដំណើរចូលភ្នំពេញបានឡើយ ៕សុខាសែនជ័យ​


ចែករំលែក៖