ព័ត៌មានទាន់ហេតុការណ៍៖

សរសើរប្រពន្ធនាយចយ ថាកូនប្រុសទោះជាកាត់តាមនាងឬប្តីក៏នៅតែឈាមពួកគេ

ចែករំលែក៖

ភ្នំពេញ៖ ត្រៀមចិត្តសប្បាយរីករាយនឹងការមើលមុខកូនប្រុសដំណក់ឈាមរួមគ្នាលើកដំបូង នាយ ចយ និងភរិយា មានអារម្មណ៍មិនខុសពីម្តាយឪពុកដទៃនោះទេ ។ ភរិយាស្រស់សោភារបស់នាយចយ លើកឡើងថា ទោះកូនកើតមកមុខកាត់ទៅនាង ឬប្តីក្តីក៏នាងនៅតែសប្បាយចិត្ត និងពេញចិត្តព្រោះវាជាតំណក់ឈាមរួមគ្នា ។

កាន់តែខិតជិតដល់ថ្ងៃសម្រាល ភរិយារបស់នាងចយ គឺអ្នកនាង ប៉ិច ក្វាន់ឌី កាន់តែទន្ទឹងរង់ចាំថ្ងៃសម្រាល ។ ទន្ទឹមគ្នានេះមានពាក្យពេបជ្រាយរិះគន់ផ្លែផ្កា បន្ទុះបង្អាប់មួយចំនួនធ្វើឲ្យនាងមិនសប្បាយចិត្ត ។  ការលើកឡើងបែបនេះក្រោយពីភរិយារបស់នាងចយ ហាក់មិនសប្បាយចិត្តនឹងពាក្យផ្លែផ្កាមួយចំនួនដែលបង្អាប់ខ្លាចកូនកើតទៅកាត់ទៅរកនាយចយនោះ។ នាងថាកូនកាត់ទៅរកឪពុកម្តាយគឺជារឿងធម្មតាព្រោះជាឈាមរបស់ពួកនាង។ នាងថាក្នុងនាមនាងនិងប្តីជាឱពុកម្តាយគេនាងមិនខ្វល់ថាគាត់(កូន)កាត់ទៅប៉ារឺទៅម៉ាក់ទេ ទោះគាត់កាត់ទៅនាក់ណា ក៏ពួកយើងស្រឡាញ់គាត់ ព្រោះគាត់ជាកូនរបស់ពួកយើង ឈាមយើង ។

នាងថាមានអ្នកខ្លះចាំអ៊ុតមើលថាកូននាងកាត់ទៅណា ដែលនាងថាជាកូនរបស់នាងមិនចាំបាច់ទៅខ្វល់ឬតាមការកំណត់របស់អ្នកណាម្នាក់ឡើយ។ នាងថាទោះមិនពេញចិត្តគ្រួសារនាងសូមកុំរិះគន់ ពេបជ្រាយផ្លែផ្កាធ្វើអីនាំឲ្យបាបកម្មទេ។ ទោះជាយ៉ាងណាមានមនុស្សជាច្រើនបានសសរសើរអំពីសុភមង្គលរបស់ក្រុមគ្រួសារតូចមួយរបស់តារាកំប្លែងនាយ ចយ ព្រោះតែពេលនេះនាយទទួលបានតំណក់ឈាមរួមគ្នាលើកដំបូង។

ពាក់កណ្តាលខែកញ្ញាខាងមុខនេះ កូនប្រុសរបស់នាយចយ និងសម្រាល បើកភ្នែកមើលពន្លឺព្រះអាទិត្យ ខណៈដែលនាយចយ និងភរិយា កំពុងអន្ទះសារចង់ឃើញមុខកូនប្រុសដំបូងរបស់ខ្លួនចាប់កំណើតផងដែរ។ ទោះជាយ៉ាងណា អ្នកទាំងពីរ នៅមិនទាន់រកនឹងដាក់ឈ្មោះឲ្យកូន របស់ខ្លួនឡើយ គឺរង់ចាំ សម្រាលចេញមកសិន។ ប្រពន្ធនាយ ចយ នាងក្វាន់ឌី បញ្ជាក់ថា មួយនេះ គឺនៅមិនទាន់គ្រប់គ្រាន់ទេ គឺនាងនៅចង់បានថែមទៀត ។ តាមបំណង របស់អ្នកទាំងពីរមានបំណងយកកូនចំនួន២នាក់ ប្រុស១ ស្រី១។ ជាមួយបំណងនេះ អ្នកនាង ប៉ិច ក្វាន់ឌី ថ្លែងថា ស្វាមី នាយចយ បានសន្យាជាមួយខ្លួនហើយ គឺដាច់ខាត ត្រូវតាមយកកូនស្រី១ ថែមទៀតទាល់តែបាន។

គួរបញ្ជាក់ដែរថានាយ ចយ និង អ្នកនាង ប៉ិច ក្វាន់ឌី បានរៀបមង្គលការជាមួយគ្នា កាលពីថ្ងៃទី ២៧ កុម្ភៈ ២០១៨។អាពាហ៍ពិពាហ៍របស់លោក ត្រូវបានគេដឹងថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចងដៃមង្គលការនាយចយ ដល់ទៅ ១ម៉ឺនដុល្លារអាមេរិកឯណោះ ក្នុងនោះ ទោះមិនបានទៅខ្លួនឯង សម្ដេចក៏បានឲ្យកូនប្រុសបង្កើតទាំងពីរជាអ្នកទៅចងដៃដោយផ្ទាល់ទៀតមក គឺ លោក ហ៊ុន ម៉ាណែត និង លោក  ហ៊ុន ម៉ានី៕ វឌ្ឍនា


ចែករំលែក៖