ខេត្តប៉ៃលិន៖ បុរស២នាក់ បានរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ដោយសារបើកម៉ូតូលឿនក្នុងទិសដៅ ពីលិចទៅកើត លើដងផ្លូវលេខ៥៧ ដល់រង្វង់មូលឯករាជ្យ ស្រាប់តែរេចង្កូតទៅបុកតែម្ដង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២២និង៤៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ករណីនេះ បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់នៅនឹងកន្លែងកើតហេតុ ។
ជនរងគ្រោះទាំងពីរមានឈ្មោះ៖ ទី១-ឈ្មោះ ឥត សុធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរលក់ដូរក្នុងផ្សារប៉ាហ៊ី មានទីលំនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Zomer X ពាក់ស្លាកលេខ ប៉ៃលិន 1B -5966 ស្លាប់នៅកន្លែងកើតហេតុ ។ ទី២ អ្នករួមដំណើរ-ឈ្មោះ ខន សុខហៀង ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិអូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់ ចំក្បាល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង់ ។
មូលហេតុបណ្ដាលមកពីរកត្តាមនុស្សបើកបរលឿនក្នុងស្ថានភាពស្រវឹង និងមិនពាក់មួកសុវត្តិភាព រួចជ្រុលទៅបុកជាមួយវិមានឯករាជ្យ ។
សមត្តកិច្ចបានបន្តថា បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ ត្រូវបានកម្លាំងជំនាញចរាចរណ៍ យកទៅដាក់ដល់គេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត