ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់យកដៃដកឌុយភ្លើងមិនប្រយត្ន័បណ្ដាយអោយឆក់ស្លាប់

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​៖ ស្រ្ដី ម្នាក់​បាន ​បានឆក់ខ្សែរភ្លើងស្លាប់ កាលវេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៩​ នៅភូមិដូនកែន​ សង្កាត់សំរោងក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ ។​

​លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរបាល​ក្រុង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ណៃ យឿ​ត ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ ។​

មូលហេតុបណ្ដាលមកពីស្រ្ដីខាងលើទៅដកខ្សែរភ្លើចេញពីធុងបាស់ ខ្វះការប្រុងប្រយត្ន័បណ្ដាលអោយឆក់ស្លាប់តែម្ដង។

គ្រួសាជនរងគ្រោះបានអោយដឹងថា ក្រោយកើតហេតុពួកគាត់​ បាន​ដឹក​ជនរងគ្រោះ​ទៅ​ពេទ្យ តែ​សំណាងអាក្រក់​ពេល​ដល់​ពេទ្យ ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ។​

តាម​ការ​សន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ពិតប្រាកដ​មែន និងធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន

|


ចែករំលែក៖