ភ្នំពេញ ៖ នាយកដ្ឋាន មន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជន បានសហការជាមួយនគរបាលមូលដ្ឋានចុះបង្ក្រាបទីតាំង ហាងផឹកសុី យីហោ បាន់នី បារ មួយកន្លែងបង្ក់ប់សេវ៉ាកម្មផ្លូវភេទឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់ ។ ប្រតិបត្តិការបានធ្វើឡើងនៅម៉ោង៨ និង៣០នាទីយប់ ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ9Eo ផ្លូវលេខ104 ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះមានការចូលរួមពីអនុប្រធាននាយកដ្ឋានការជួញដូមនុស្ស និងអនីតិជនរួម ទាំង កម្លាំងនគរបាលមូលដ្ឋាន ដោយឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៨នាក់ ក្នុងនោះក៏មានអនិតិជនផងដែរ (ក្រោមអាយុ១៨ឆ្នាំ) និងថៅកែប្រុសស្រី២នាក់ រួមទាំងមេការម្នាក់ទៀត ។ ថៅកែស្រីជាជនជាតិខ្មែរ និងថៅកែប្រុស ជាជនជាតិបរទេស (អូស្ត្រាលី) ដែលមានឈ្មោះ ចន អាយុ៧១ឆ្នាំ ចំណែកមេការ ជាជនជាតិបរទេសដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ។
ក្រោយឃាត់ខ្លួននារីជាជនរងគ្រោះ និងវត្ថុតាំងរួមមាន ស្រោមអនាម័មួយចំនួនធំ ទាំងប្រើរួច និងមិនទាន់ប្រើ ត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និង អនីតិជនអប់រំ ដោយឡែកជនសង្ស័យ ជាថៅកែ និងមេការត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាបន្តចំពោះទីតាំងត្រូវបានសមត្ថកិច្ចបិទទ្វារបណ្តោះអាសន្ន ៕ ជ្រោយពេជ្រ