ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍១ថ្ងៃ ៣ករណីធ្វើឲ្យអ្នកស្លាប់៤នាក់ និងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស៤នាក់បានស្លាប់ និង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៣ករណី ដោយឡែកពីគ្នា គឺមួយករណីនៅក្រុងសិរីសោភ័ណ និង២ករណីទៀត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមការឲ្យដឹងពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅស្រុកអូរជ្រៅមានគ្រោះថ្នាក់ចរាចរណ៍២ករណី៖ ១ករណី នៅវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលភ្លើងលេខ១៧-១៨ស្ថិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅរវាងរថយន្តហាយឡេនឌ័រ បើកកៀរជាមួយរថយន្ត វីហ្គូ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ។

ប្រភពដដែលបានបញ្ជាក់ថា៖ មុនពេលកើតហេតុ មានឈ្មោះឃុន ជំនោរ ភេទប្រុស អាយុប្រហែល២៧ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើករថយន្តម៉ាកហាយឡេនឌ័រ គ្មានស្លាកលេខ ពណ៌ទឹកប្រាក់ ប៉ះគេនៅមុខសាលាក្រុងប៉ោយប៉ែត ពេលនោះ អ្នកបើករថយន្តម៉ាកវីហ្គូ បើកបរដោយឈ្មោះ នួន នីគីដា ភេទប្រុសអាយុ៤០ឆ្នាំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងប្រពន្ធបានរួមដំណើជាមួយ បានបើកភ្លើងសញ្ញា និងលើកដៃឲ្យឈប់ តែ អ្នកបើកបររថយន្តហាយឡេនឌ័រ មិនព្រមឈប់ រឹតតែបង្កើនល្ពឿនកាន់តែ ហើយអ្នកបើកបររថយន្តវីហ្គូ ដេញតាម ស្របទិសគ្នាពីត្បូងទៅជើងមកដល់ចំណុចកើតហេតុត្រង់ចន្លោះបង្គោលភ្លើងលេខ១៧-១៨ស្ថិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រថយន្តហាយឡេនឌ័របានបើកបរកៀរ រថយន្តវីហ្គូ បណ្តាលឲ្យរថយន្តទាំង២គ្រឿងធ្លាក់ពីលើផ្លូវជាតិ បង្កកើតមានគ្រោះថ្នាក់រថយន្ត អ្នកបើកបររថយន្តហាយឡេនឌ័របានសង្កត់លើរថយន្តវីហ្គូ អ្នកបើកបររថយន្តហាយឡេនឌ័រ ស្លាប់នៅកន្លែង ចំណែកអ្នកបើកបររថយន្តវីហ្គូរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ ត្រូវបានសាច់ញាតិដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងទៀតថា៖ មួយករណីទៀត វេលាម៉ោង៦ និង៣០នាទីយប់ (មានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើង)លើផ្លូវលំចំណុចស្ពានស្រកីដួង ស្ថិតនៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រវាងម៉ូតូរ៉ូម៉កបុក និងម៉ូតូ.បើកបរច្រាស់ទិសគ្នា ។ ករណីនេះបណ្តាលអ្នកបើកបរម៉ូតូម៉ាហុងដាឌ្រីមឈ្មោះ ហង្ស ហ៊ិន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅស្លាប់នៅ និងកន្លែងកើតហេតុ ចំណែកអ្កនបើកបរម៉ូតូរ៉ឺម៉ក (តុកៗ) ឈ្មោះឈី ឈុនលី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិថ្មីឃុំសំរោងស្រុកអូរជ្រៅ របួសស្រាល ។

ចំណែកមួយករណីទៀតក្នុងក្រុងសិរីសោភ័ណ លើកកំណាត់ផ្លូវជាតិលេខ ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះដែរ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូបើកបរទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹងបានរ៉េចង្កូតបុកជាមួយរថយន្តក្រុង បើករបរក្នុងទិសដៅច្រាសទិសគ្នា ត្បូងទៅជើង បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំពោះវត្ថុតាងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៣ ករណីនេះ សមត្ថកិច្ចបានយកមករក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកអ្នកបាត់បង់ជីវិត​ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ នីមវណ្ណា


ចែករំលែក៖