ខេត្តព្រះសីហនុ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ ក្រោមអធិបតី ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ និងលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីអ្នកម៉ៅការសំណង់ អ្នកលក់សម្ភារសំណង់ និងក្រុមហ៊ុនក្រឡុកបេតុងក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ។
កិច្ចប្រជុំនេះ បានពិភាក្សាលើកិច្ចការពង្រឹងបទដ្ឋានបច្ចេកទេសសំណង់ ក្នុងនោះតម្រូវឲ្យមានគោលការណ៍មួយចំនួនរួមមាន៖
– អ្នកម៉ៅការ ត្រូវចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។
– អ្នកម៉ៅការសាងសង់ ត្រូវសុំច្បាប់អនុញ្ញាត តាម លក្ខណបច្ចេកទេស ។
– អគារសំណង់ធំៗ ត្រូវមានអាងប្រព្រឹត្តិកម្មត្រឹម ត្រូវ នៅតាមការដ្ឋានរបស់ខ្លួន ។
ប្រសិនបើមានការដ្ឋានសំណង់ណាមិនបានអនុវត្តតាមការណែនាំ រដ្ឋបាលខេត្ត និងមន្ត្រីជំនាញ នឹងអនុវត្តវិធានការរដ្ឋបាល ៕ ឆ្លាម សមុទ្រ