ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសប ត់ឆ្វេងមិនប្រយត្ន័ ត្រូវរថយន្តម៉ាក SANGYONG ដឹកកម្មករបុកពីក្រោយរងរបួសស្រាលម្នាក់ ខណៈកម្មករជាច្រើន ភ័យព្រលឹងចុងសក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានរថយន្តម៉ាកឡិចស៊ីស បានបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ត្រូវរថយន្តម៉ាក SANGYONG ដឹកកម្មករកម្មការិនីរោងចក្រមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពីចំហៀងរថយន្តបណ្ដាលឲ្យមនុស្សស្រីម្នាក់ក្នុងចំណោម៣១នាក់រងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែ​សីហា​​ ឆ្នាំ​២០១៩ លើផ្លូវជាតិលេខ១ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១៣៧ និង១៣៨ ត្រង់ចំណុចភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុក​​ស្វាយទាប​ ​ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកបើករថយន្តបត់ឆ្វេងមិនប្រយត្ន័ មានឈ្មោះ ពិន សារ៉េត ភេទ​ប្រុស​ អាយុ៥៩ឆ្នាំ មុខមុខរបរ ទាហាន រស់នៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុក​​ស្វាយទាប​ ខេត្តស្វាយរៀង ចំណែករថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ ២M ៧១៥១ ខូចខាតយ៉ាងដំណំ ។

រីឯអ្នកបើករថយន្តដឹកកម្មករត្រូវបានស្គាល់ឈ្មោះ ឯម វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ រស់នៅភូមិក្តុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈកម្មការិនីក្នុងចំណោម៣១នាក់ ដែលរងរបួសស្រាលម្នាក់​ ឈ្មោះ ស៊ិន កល្យាណ ភេទស្រី អាយុ២០ ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ ២M ៧១៥១ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចខាងកើតរួចក៏បានបត់ឆ្វេង ស្រាប់តែមានរថយន្តម៉ាក SANGYONG ពណ៌ស ស្លាកលេខ កំពង់ស្ពឺ ២A ៣១៣២ ដឹកកម្មករក្នុងទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់ក៏បុកពីក្រោយចំទ្វារខាងឆ្វេង បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករបួសត្រូវបានសមត្ថកិច្ចយកទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកស្វាយទាប ។

ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បី​បំពេញ​សំណុំ​រឿង​តាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖