ព័ត៌មានទាន់ហេតុការណ៍៖

រយះពេល២ថ្ងៃ មន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពពីមន្រ្តីនគរបាលជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញធ្វើការស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំបានចំនួន២ករណី ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តថា ករណីទី១៖ នៅវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញស្រាវជ្រាវ បង្ក្រាបនៅចំណុចស្ថានីយ៍ប្រេងPTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សី រាជធានីភ្នំពេញ ។ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុំ ចាន់រ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ។

វត្ថុតាងចាប់យកបាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១៧៤.៧៣ក្រាម ។

ដោយឡែកករណីទី២៖ នៅវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈិត ឆាយយ៉ា ហៅសួ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ

វត្ថុតាងចាប់យកបាន៖ អិចស្តាស៊ី(រាវ) ៥០ដប ទម្ងន់សារធាតុញៀន ១១៧០ក្រាម ; អិចស្តាស៊ីគ្រាប់ទម្ងន់សុទ្ធ ៣៨១.១៤ក្រាម ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖