ព័ត៌មានទាន់ហេតុការណ៍៖

នគបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការ ៣ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានបញ្ជូ​នខ្លួនជនសង្ស័យ ចំនួន​១១នាក់ ទៅតុ​លាការពាក់ព័ន្ធនៅក្នុង​សំណុំរឿង៣ផ្សេងគ្នា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដោយក្នុងនោះមានករណី រក្សាទុកនូវសារធាតុញៀន២ករណី ជនសង្ស័យ៤នាក់ ករណីប្រើប្រាស់គ្រឿងញៀន៧ករណី មាន១១នាក់ និងទទួលផលចោរកម្ម១ករណី មាន១នាក់ ។

បើតាមនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ​ទាំង៣ករណី​ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបាន​កន្លង​មក ក្នុងមូលដ្ឋា​ន​ខ​ណ្ឌ​​​​​​សែនសុខ​ ហើយបានបញ្ចាប់នីតិ​វិ​ធី​សាកសួរ និ​ងកសាងសំណុំរឿង​បញ្ជូនទៅតុលាការតែ​ម្តង​ ។

លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​ ៕ ចន្ទ លីហ្សា


ចែករំលែក៖