ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបណ្តេញជនជាតិចិនប្រុស-ស្រីជាង១៥០នាក់ ចេញពីប្រទេសកម្ពុជា ឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេសចំនួន២គ្រឿង របស់ប្រទេសចិន ច្រកទ្វារអន្តរជាតិពោធិចិនតុង ក្រោយពីកម្លាំងនគរបាលនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តិន៍នីតិវិធី សហការជាមួយកម្លាំងនគរបាលសាធារណរដ្ឋប្រជាមានិតចិន ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបានកន្លងមកនៅក្រុងបាវិត ខេត្តស្វាយរៀង និងនៅក្រុងព្រះសីហនុ ពាក់ព័ន្ធ និងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអុីនធឺណេត ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិន១៥០នាក់ ស្រី១២នាក់ ដែលបង្ក្រាបចាប់ខ្លួនបាន ដោយជាប់ពាក់ព័ន្ធទៅ និងបទល្មើស ជម្រិតទារប្រាក់តាមប្រព័ន្ធអុីនធឺណេត ហើយឃាត់ខ្លួនបាន នៅក្នុងក្រុងព្រះសីហនុ និងនៅ ក្រុងបាវិតនាពេលកន្លងមក ។
ក្រោយពីកម្លាំងជំនាញសហការជាមួយ នគរបាលមកពីប្រទេសចិន ស្រាវជ្រាវចាប់ខ្លួនបាន រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រេចពីក្រសួងមហាផ្ទៃ និងសហការជាមួយ នគរបាលសាធារណរដ្ឋប្រជាមានិតចិន បញ្ជូនជនសង្ស័យទាំងនោះ ទៅប្រទេសកំណើតវិញ តាមជើងយន្តហោះពិសេសចំនួន២គ្រឿង របស់ប្រទេសចិន ៕ សុខាសែនជ័យ