ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យជនជាតិចិន២នាក់ ព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងការិយាលយ័បទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិនចំនួន០២នាក់ ព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃទី២៦.០៨.២០១៩នៅចំណុចក្រុម១៤.ភូមិ៤.សង្កាត់លេខ៤.ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្សយ័មាន ឈ្មោះ៖

១-ឈ្មោះវ៉ង់ អុី វៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ 2-ឈ្មោះ វ៉ង់ ចិន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។

ចាប់យកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន០១កញ្ចប់ស្មើ០.៣៤ក្រាម(ទម្ងន់សុទ្ធ), ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០២គ្រាប់, ដែកកេះចំនួន០៤, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូចំនួន០១គ្រឿងម៉ាក Air Blade ពណ៌ខ្មៅគ្មានស្លាកលេខ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖