ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី​ អូស្មាន​ ហាស្សាន់​ ជំរុញឲ្យ គ្រឹះស្ថានហិរញ្ញវត្ថុធំមួយនៅស្រីលង្កា មកវិនិយោគ​លើវិស័យហិរញ្ញវត្ថុបែបឥស្លាម​នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមាន ប្រសាសន៍ថា ស្របពេលដែលកម្ពុជាកំពុងមានការរីក ចម្រើន អ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុក ក៏កំពុងតែបង្កើន និងពង្រីកការរកស៊ីរបស់ខ្លួននៅកម្ពុជា កាន់តែច្រើនឡើងផងដែរ ដូចនេះចរន្តសាច់ប្រាក់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការជួយលើកកម្ពស់ដូចជាការពង្រីកការវិ និយោគរបស់អ្នកវិនិយោគក្រៅស្រុកមកកាន់កម្ពុជាក៏កាន់តែច្រើនៗឡើងផងដែរ ។ការថ្លៃង បែបនេះធ្វើឡើងខណៈ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និងគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក Kapila Jayaw ardena នាយក ប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ប្រទេសស្រីលង្កា នៅឯការិយាល័យកណ្ដាល គ្រឹះស្ថានហិរញ្ញវត្ថុLOLC កាលពីរសៀល ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០១៩ ក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅប្រទេសស្រីលង្ការយៈពេល៤ថ្ងៃ ។

លោកបានបន្តថា៖ កំណើនសេដ្ឋកិច្ច នៅកម្ពុជាមានរហូតដល់ទៅ៧៦ micro-finance ទៅហើយ ប៉ុន្តែមិនទាន់មាន micro fanance Islam នៅឡើយទេ ដូច្នេះ វាជាឱកាសដ៏ល្អមួយសម្រាប់ គ្រឹះស្ថានហិរញ្ញវត្ថុ LOLC ស្រីលង្កា ដើម្បីបើក micro-finance បែបឥស្លាមនៅកម្ពុជា ដែលគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ក៏មាន micro-finance បែបឥស្លាមស្រាប់ លើសពីនេះ គ្រឹះស្ថានហិរញ្ញវត្ថុ LOLC របស់ស្រីលង្កាក៏មាន ភាគហ៊ុនភាគច្រើននៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់នៅកម្ពុជាដែរ ។

លោក អូស្មាន ហាស្សាន់ ក៏បានស្នើឱ្យ លោក​ Kapila Jayawardena នាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ប្រទេសស្រីលង្កា ពិ ចារណាលើការបើក micro-finance បែប នេះស្លាមនៅកម្ពុជាឲ្យបានឆាប់និងលឿនបំផុតផង ដែរ ។

ជាការឆ្លើយតប លោក Jayawardena បានឯកភាពនិងទទួលយកអនុសាសន៍របស់លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លោកនឹងចាត់ឱ្យខាងជំនាញចុះទៅបន្ដការសិក្សាទៅលើ លទ្ធភាពជាក់ស្ដែង ដើម្បីធ្វើឲ្យដំណើរការលើរឿង ហិរញ្ញវត្ថុឥស្លាម នៅកម្ពុជានេះ ទទួលផល ល្អប្រសើរ ឡើងថែមទៀត មុនបណ្ដាក់ទុនវិនិ យោគបន្ថែម ៕ សំរិត


ចែករំលែក៖