ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ព័ទ្ធចាប់បាន រួមជាមួយនិងវត្ថុតាង ក្នុងពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាព ចែកចាយនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ កាលពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចវត្តទួលខ្សាច់ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ម្នាក់ឈ្មោះជួន ប៊ុនណា ភេទប្រុស អាយុ ២៩ ឆ្នាំ និង ម្នាក់ទៀតឈ្មោះជួន ឧត្តម ភេទប្រុស អាយុ ២៦ឆ្នាំ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅ ក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនូនរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀនចំនួន ៣កញ្ចប់ (ធំ២កញ្ចប់ ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ១ កាំភ្លើងកែឆ្នៃ១ដើម ដែកទីបជ្រុងចំនួន១ដើម ឧបករណ៍ជក់ និង វេចខ្ចប់មួយចំនួនទៀត ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា