ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯង ទាំងកណ្តាលអធ្រាត ក្រោយពីឈឺចិត្តនឹងឪពុកស្តីប្រដៅ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២យប់ ថ្ងៃទី២៨រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ ឈ្មោះ ងឹន ស៊ីយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើអត្តឃាតដោយ ចង់ក នឹងកាំជណ្ដើរផ្ទះសម្លាប់ខ្លួនឯង ។
ក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ពួកគាត់មិនដឹងថា កូនប្រុសរបស់គាត់នេះបានមកធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាំងពីពេលណានោះទេ ប៉ុន្តែនៅយប់ជ្រៅទៅហើយនោះមានឮសម្លេងបើកទ្វារចេញមកក្រៅ លុះព្រឹកឡើងគាត់ពីភ្ញាក់ពីដំណេក ចេញមកខាងក្រៅផ្ទះ ក៏ស្រាប់ប្រទះឃើញសពកូនប្រុសរបស់ខ្លួនបានធ្វើអត្តឃាតចកស្លាប់បាត់ទៅហើយ ។
ប្រភពពីក្រុមគ្រួសារបានប្រាប់ទៀតថា នៅមុនពេលដែលមានរឿងហេតុនេះកើតឡើងឪពុកបានស្តីថា ឲ្យកូនប្រុសនេះពីរឿងដើរលេងច្រើន ហើយហាមថាកុំឲ្យដើរ លេងច្រើនពេក ពេលដែលឪពុកស្តីប្រៀនប្រដៅ កូន ក៏មិនតបត ដែររួច ក៏ព្រឹកឡើងឃើញហេតុការណ៍នេះកើតឡើងតែម្តង ។ ក្រោយពេលឃើញដូចនេះ ក្រុមគ្រួសារបានផ្តល់ព័តមានសុំអន្តរាគមន៍ពីសមត្ថកិច្ច ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើការពិនិត្យសាកសពរួចបានសន្និដ្ឋានជាដំបូងថា ករណីនេះយុវជនខាងលើពិតជាបានធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯតពិតប្រាកដមែន ៕ ចន្ថា