ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយត្រួតពិនិត្យយន្តហោះចម្បាំង​ Su-57 ​ ប្រធានាធិបតីទួរគីសម្រេចទិញយន្តហោះចម្បាំងពីរុស្ស៊ីវិញ

ចែករំលែក៖

នៅពេលធ្វើដំណើរត្រឡប់ពីប្រទេសរុស្ស៊ីវិញ ក្រោយទៅចូលរួមពិធីតាំងពិព័រណ៍​អាកាស​ចរណ៍ MAKS-2019​ នៅទីក្រុងម៉ូស្កូ ប្រធានាធិបតីរុស្ស៊ី លោកពូទីន​​​ បានបង្ហាញ ណែនាំយន្តហោះចម្បាំងដ៏ទំនើប ​ដល់ប្រធានាធិបតីទួរគី​លោក​ Erdogan ។ ប្រធានាធិបតីទួរគី ចាប់អារម្មណ៍យ៉ាងខ្លាំងពីសមត្ថភាពយន្តហោះខាងលើ ហើយមានតម្លៃថោកជាង របស់អាមេរិកទៅទៀត ។

រុស្ស៊ី នឹងចុះកិច្ចព្រមព្រៀង លក់យន្តហោះចម្បាំង​ជំនាន់ទី​៥ ដ៏ទំនើបរបស់ខ្លួន ប្រភេទ​ Su-57 ទៅឲ្យប្រទេសទួរគី ក្រោយពេលលោកប្រធានាធិបតី ​ Recp Tayyip Erdogan បានទៅទស្សនា នៅក្នុងពិព័រណ៍សព្វាវុធ ​ MARK 2019 ហើយចាប់អារម្មណ៍ និងចង់ទិញយន្ដហោះចម្បាំងប្រភេទនេះ ។ ការណែនាំយន្ដហោះចម្បាំងដ៏ទំនើបរបស់លោក វ៉្លាឌីមៀរ ពូទីន ដល់សមភាគីទួរគី គឺមិនខុសអ្វីពីការឌឺដងដាក់ឲ្យអាមេរិកនោះឡើយ បន្ទាប់ពីអាមេរិក ប្រកាសឈប់លក់យន្តហោះចម្បាំងដ៏ទំនើបរបស់ខ្លួន F-35 ទៅឲ្យទួរគី​​ ដោយសារប្រទេសនេះទិញមីស៊ីល​ការពារដែនអាកាស S-400 ពីរុស្ស៊ី ។

មេដឹកនាំទួរគី និងរុស្ស៊ី បានទៅទស្សនា នៅក្នុងពិធីតាំងពិព័រណ៍គ្រឿង​សព្វាវុធមួយ ដែលធ្វើឡើង ក្នុងរយៈពេលពីរឆ្នាំម្តង នៅជាយក្រុងមូស្គូ ។ ក្រោយការទស្សនាការតាំងពិព័រណ៍យន្តហោះ​ និងសព្វាវុធរួច លោក​ប្រធានាធិបតី​ទួរគី ​​Erdogan ​បានស្នើទៅលោក វ៉្លាឌីមៀរ ពូទីន ដើម្បីសុំទិញយន្តហោះដ៏ទំនើបនេះ ។

បច្ចុប្បន្ន ប្រធានាធិបតី​ទួរគី កំពុងតែស្វែងរក​អ្នកផ្គត់ផ្គង់ថ្មី​​ ដើម្បីបំពេញតម្រូវការយន្តហោះចម្បាំងដល់កម្លាំងទាហានអាកាសរបស់ប្រទេសនេះ ក្រោយពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ ប្រកាសឈប់លក់ យន្តហោះចម្បាំងដ៏ទំនើបរបស់អាមេរិក ប្រភេទ F-35 ​ដល់ប្រទេសទួរគី​ ។ ការប្រកាសឈប់លក់យន្ដចម្បាំងរបស់អាមេរិក បានកើតឡើង ដោយសារតែរដ្ឋាភិបាលទីក្រុង​អង់ការ៉ា (Ankara) ​ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពី​ប្រទេសរុស្ស៊ី ។ អាមេរិកព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចយន្តហោះចម្បាំងដ៏ទំនើបរបស់ខ្លួន រងការបំផ្លាញ ដោយប្រព័ន្ធមីស៊ីល ​​​S-400 ដែលទិញពីរុស្ស៊ី ។

រហូតមកដល់ពេលនេ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា ខ្លួននឹងពិភាក្សាទៅលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងដ៏ទំនើបខាងលើ ប្រសិនបើទួរគីចាប់អារម្មណ៍ ចង់ទិញវា ៕


ចែករំលែក៖