ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់់ចរាចរម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកកូនឈើនៅស្រុកតាំងគោក

ចែករំលែក៖

ខេតកំពង់ធំ៖ គ្រោះថ្នាក់់ចរាចរម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកកូនឈើ ក្នុងដំណើរស្របទិសគ្នាពីជើងទៅត្បូង បណ្តាលឲ្យមនុស្សប្រុស ០២នាក់ស្លាប់និងខូចម៉ូតូ ០២គ្រឿង កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃព្រហស្បតិ៍ ១៤រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣​ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ៩៦-៩៧ ចំណុចវាលសសៃក្នុងភូមិសូយោង ឃុំសូយោង ស្រុកតាំងគោកខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា ម៉ូតូហុងដាឌ្រីមC125 ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉កដឹកកូនឈើ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់)។
ម៉ូតូម៉ាក ពិស៊ិនធ័រ អ្នកបើកដោយឈ្មោះវង់.វី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ អូរតាសុខ ឃុំពេជ្រចិន្ថា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ពាក់មួកសុវត្តិភាព)(ស្លាប់នៅកន្លែងកើតហេតុ) សពតំកល់ទុកនៅវត្ត ខ្លុយ ភូមិខ្លុយ ឃុំសូយោង ស្រុកតាំងគោក រងចាំសាច់ញាត្តិមកទទួល។  អ្នករួមដំណើរ ឈ្មោះយន.អួក ភេទប្រុស អាយុ៥៧ឆ្នាំនៅភូមិរមាំងងាប់ ឃុំទំពាំងឬស្សី ស្រុកសន្ទុក ខេត្តកំពង់ធំ(មិនពាក់មួកសុវត្តិភាព)(ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក)សពប្រគល់ជូនក្រុមគ្រួសារ។

មូលហេតុបង្កដោយអ្នកបើកម៉ូតូសណ្តោងរឺម៉កដឹកកូនឈើបើកគ្មានភ្លើងបំភ្លឺក្រោយ និងអ្នកម៉ូតូពិស៊ិនធ័របើកមានល្បឿនលឿន។

ក្រោយសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ វត្ថុតាងរឺម៉កនិងកូនឈើផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ ចំណែកម៉ូតូពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោករង់ចាំដោះស្រាយគ្នាជាក្រោយ​៕ ប៊ុនរិទ្ធី


ចែករំលែក៖