ខេត្តមណ្ឌលគិរី៖ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាកោះអញ្ជើញលោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច អោយចូលបំភ្លឺនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។
លោក ចាន់ សាវុឌ្ឍ ត្រូវចូលបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២១៤ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធ ករណីផ្តល់ការអនុញ្ញាតជំហានទី១ នូវដីធ្លី ចំនួន ១,០០០ ហិកតា ក្នុងអនុតំបន់ I , អនុតំបន់ II ចំនួន ២,០០០ ហិកតា , អនុតំបន់ III ចំនួន ២;០០០ ហិកតា , អនុតំបន់ IV ចំនួន ២,០០០ ហិកតា និងអនុតំបន់ V ចំនួន ២,៧៤១ ហិកតា ឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី ៕ ចេស្តា