ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដួលខ្លួនឯងនៅតាមផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលបានប្រាប់ឲ្យដឹងថា នៅម៉ោង9.00នាទី ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ មានបុរសម្នាក់ឈ្មោះ នាក់ រីន រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយជិះម៉ូតូដួលខ្លួនឯងនៅតាមផ្លូវចេញពីផែកែវផុសភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ។

ប្រភពពីសាច់ញាតិថា ជនរងគ្រោះចេញទៅប្រកបរបរកាត់សក់ជាធម្មតានៅ ភូមិ កែវផុស ប៉ុន្តែទំនងជាខ្យល់គរ ក៏ដួលម៉ូតូរងគ្រោះរហូតដល់បាត់បង់ជីវិត បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖