ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីស300 បើកម៉ូតូផ្លោងជា ច្រើនម៉ែត្របណ្តាលឲ្យបុរសពីរនាក់ស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចសុីស RX300 បើកបោះពួយទៅបុកម៉ូតូពេញទំហឹងផ្លោងជាច្រើនម៉ែត្របណ្តាលឲ្យបុរសពីរនាក់ស្លាប់ ភ្លាមៗនៅ កន្លែងកើតហេតុយ៉ាងអាណោចអាធម័រថយន្តបង្ករេចង្កូតទៅបោក នឹងបង្គោលភ្លើងធ្លាក់អំពូលមកក្រោមទៅមុខលែងរួច ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ស្ថិតចំណុចមូលដ្ឋានអាវុធហត្ថកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។

សពជនរងគ្រោះទាំងពីរនាក់មិនស្គាល់អត្តសញ្ញញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡិចសុីសRX-300ពណ៌ពាក់ស្លាកលេខ ភ្នំពេញ 2AR-4230 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូសង់កូរ៉េផ្លិសពណ៌ក្រហមមួយគ្រឿងគ្មានស្លាកលេខធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចពេញទំហឹងអូសជាច្រើនម៉ែត្រផ្លោងជនរងគ្រោះបោក នឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្ករេចង្កូតទៅបោកផ្ទប់ បង្គោលភ្លើងបំភ្លឺផ្លូវធ្លាក់អំពូលមកក្រោមទៅមុខលែងរួច ។ រីឯម៉ូតូដាច់ជាពីរខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕​ សុខាសែនជ័យ


ចែករំលែក៖