ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិតៃវ៉ាន់ម្នាក់ ខណៈអង្គុយនិយាយគ្នាស្រាប់តែគាំងប៉ះដូងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិតៃវ៉ាន់ម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈកំពុងអង្គុយនិយាយគ្នាលេងសុខៗ ស្រាប់តែគាំងបេះដូងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០១៩​ នៅផ្លូវវេងស្រេង សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ​​​។

​ជនរងគ្រោះឈ្មោះ Chengingtsung​ ភេទប្រុស​​​ អាយុ៦១ឆ្នាំ​ ជាជនជាតិតៃវ៉ាន់ ។

តាមប្រភពព័ត៌មាន​ បានឲ្យដឹងថា​ មុនពេលកើតហេតុនៅថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៩​ ជនរងគ្រោះបាននាំក្មួយស្រីម្នាក់មកលេងប្រទេសកម្ពុជាដោយមកស្នាក់នៅផ្ទះបងប្អូនឈ្មោះម៊ាំន​ សូរ៉ូយាដែលមានទីតាំងខាងលើ ។

ប្រភពដដែលបានបន្តថា​ រហូតមកដល់ថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០១៩​ ពួកគេបាននាំគ្នាដើរលេងរួចក៏មកផ្ទះសម្រាកធម្មតា​ លុះមកដល់ថ្ងៃកើតហេតុពួកគេបានអង្គុយនិយាយគ្នាលេងខណះកំពុងអង្គុយនិយាយសុខៗស្រាប់តែជនរងគ្រោះអង្គុយងោកក្បាលចុះក្រោមបាត់មាត់ករ​ ភ្លាមនោះបងប្អូន និងក្មួយស្រីបានដឹងតាមរថយន្តទៅមន្ទីរពេទ្យរុស្ស៊ី​ តែពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានធ្វើចលនាតែមិនអាចជួយសង្គ្រោះបានដោយជនរងគ្រោះបានស្លាប់បាត់ទៅហើយ​​​ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យហើយបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង​ ។

បើតាមការបញ្ជាក់ពីក្មួយស្រីជនរងគ្រោះបានឲ្យដឹងថា​ ជនរងគ្រោះមានជំងឺទឹកនោមផ្អែម ៕​ សុខាសែនជ័យ

 


ចែករំលែក៖