ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាដើរធ្លាក់ទឹកស្ទឹងកណ្សិណដៃឆ្នាំងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ស្រវឹងស្រាដើរធ្លាក់ទឹកស្ទឹងកណ្សិណដៃឆ្នាំង ស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុច ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស ញឹម ហៅ ញៀន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាជាងសំណង់ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុ ៖ស្រវឹងស្រាដើធ្លាក់ទឹក ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះពិនិត្យសាកសពធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ពុំមានស្លាកស្នាមពាក់ព័ន្ធនឹងអំពើឃាតកម្មទេ រួចបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖