ព័ត៌មានទាន់ហេតុការណ៍៖

លោកគួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ អញ្ជើញពិនិត្យដំណើរការទូទៅ សកម្មភាពកាយ ស្តារ អូរប្រឡាយនៅតាមតំបន់ប្រឈម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៩នេះ លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ អញ្ជើញពិនិត្យដំណើរការទូទៅ សកម្មភាពកាយ ស្តារ អូរប្រឡាយនៅតាមតំបន់ប្រឈមមួយចំនួនក្នុងក្រុងព្រះសីហនុដែលងាយជន់លិចដោយសារទឹកភ្លៀងកន្លងមក ។

ការចុះពិនិត្យរបស់លោកអភិបាលខេត្តធ្វើឡើងដើម្បីផ្ទៀងផ្ទាត់អំពីលទ្ធផលនិងបញ្ហាខ្លះក្នុងពេលដែលក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងអនុវត្តន៍ច្រើនសប្តាហ៍កន្លងទៅ ក្នុងនោះលោកអភិបាលខេត្តបានណែនាំផ្នែកជំនាញ ក្រៅពី កាយ ស្តារ តាមអូរ ប្រឡាយ គឺត្រូវពិនិត្យកាយ ស្តារ បើកផ្លូវទឹកនៅតាមទីតាំងដែលកំពុងមានការចាក់លុបដីខ្លះទៀត ដើម្បីបើកឲ្យមានផ្លូវទឹកហូរ និងតម្រូវឲ្យម្ចាស់ការដ្ឋានសំណង់នានា ឬពលរដ្ឋចូលរួមសហការជាមួយអជ្ញាធរក្នុងការដាក់លូនិងរៀបចំប្រពន្ធ័បង្ហូរទឹក ទៅតាមនិតិច្បាប់ផងដែរ ។

សូមបញ្ជាក់ថា អជ្ញាធរខេត្តព្រះសីហនុបានធ្វើយុទ្ធនាការ កាយ ស្តារ អូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដោយមានកិច្ចសហការគាំទ្រពីក្រសួងធនធានទឹក ក្រសួងសាធារណការ ក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងផ្នែកពាក់ពន្ធ័មួយចំនួនទៀត ក្នុងគោលបំណងកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ហើយក្នុងយុទ្ធនាការនេះ ក៏មានសំណង់ខ្លះដែលសង់ប៉ះពាល់អូរ ប្រឡាយ ក៏ត្រូវបានរុះរើជាបន្តបន្ទាប់ដែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖