ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មករ សំណង់ជនជាតិចិនមួយរូប បានរង របួសធ្ងន់ធ្ងរដោយសារដែកធ្លាក់ពីដងយោងមកត្រូវក្បាល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋានប្រាប់ថា បុរសកម្មករ សំណង់ជនជាតិចិនមួយរូប បានរង របួសធ្ងន់ធ្ងរដោយសារដែកធ្លាក់ពីដងយោងមកត្រូវក្បាល ក្នុងការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែងនៅក្នុងភូមិ៤សង្កាត់ លេខ៤ក្រុងព្រះសីហនុ ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់ឈ្មោះរបស់ជនរងគ្រោះនៅឡើយ និងកំពុងបន្តការដោះស្រាយតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖