ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកកាស៊ីណូម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុគ្គិលកាស៊ីណូក្រោនម្នាក់ ស្លាប់បន្ទាប់ជិះម៉ូតូបុករថយន្តធុនធំពីក្រោយកាលពីវេលាម៉ោង​ ៧និង​១០នាទី​យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥៨ នៅចំណុចខាងត្បូងវត្តព្រៃគប់ប្រហែល១០០០ម៉ែត្រ ស្ថិតក្នុង​ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តា លក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ ហេង ចាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូក្រោន រស់នៅភូមិកើតហេតុ (ស្លាប់នៅកន្លែងកើតហេតុ) ។

សមត្ថកិច្ចបញ្ជាក់ថា៖ មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-0754 ពុំមានពាក់មួកសុវត្ថិភាពបើកបរពីជើងទៅត្បូង (ក្នុងទិសដៅស្របគ្នា) បានបុករថយន្តដឹកទំនិញធុនធំសឺមីរ៉ឺម៉កម៉ាកមីស៊ុយប៊ុីសុី ពណ៍ខៀវ-ស ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3E-4634 សឺម៉ីរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-5490 ខូចឈប់ចត លើទ្រូងផ្លូវខាងលើបណ្ដាលឲ្យគ្រោះថ្នាក់រហូតដល់ស្លាប់តែម្ដង ។ ក្រោយពីពិនិត្យវាស់វែងរួចសមត្ថកិច្ចប្រគល់សពរងគ្រោះឲ្យសាច់ញាតិយកទៅធ្បើបុណ្យតាមប្រពៃណី ។

ចំណែកអ្នកបើកបររថយន្ត (ក្តាប់ឈ្មោះពុំបាន) រត់គេចខ្លួនបាត់ រថយន្ត និងម៉ូតូខូចខាត ត្រូវកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំចាត់ការតាមផ្លូវច្បាប់ ៕ នីមវណ្ណា


ចែករំលែក៖