ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់!!!ជិះម៉ូតូចេញពីផ្ទះដល់ពាក់កណ្តាលផ្លូវរអឹលដួលត្រូវរថយន្តកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ភ្លាម ខណៈជិះម៉ូតូរអឹលដួលត្រូវរថយន្តមកពីក្រោយកិនចំក្បាលវណ្តាលឲ្យស្លាប់ភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២​និង០០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ២៨ និងលេខ២៩ ភូមិខ្សុំ​​ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល​ ។

សពបុរសខាងលើមាន ឈ្មោះធឿន​ វ៉ាត អាយុ៣៦ឆ្នាំ មុខរបរកម្មករឡត៍ឥដ្ឋមានស្រុកកំណើតនៅភូមិល្វាស ស្រុកល្វាឯម ខេត្តកណ្តាល ។

ប្រភព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកហុងសេ១២៥សេរី ឆ្នាំ២០១៥ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BS-5349ធ្វើដំណើរចេញពីផ្ទះក្នុងទិសដៅពីលិចទៅកើតគោលបំណងទៅទិញសម្ភារនៅផ្សារគគី ខណៈជិះម៉ូតូពាក់កណ្តាលផ្លូវក៏បានដួលម៉ូតូស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅកិនចំក្បាលបុរសខាងលើនេះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តបានព្យាយាមបើករត់យន្តគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលេដ្ឋបាលបន្ទាយដែកសហការជាមួនគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានចុះមកវាស់វែង និងជួយសម្រួលចរាចរណ៏នៅកន្លែងកើតហេតុ និងបានប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វបុណ្យតាមប្រពៃណី ៕ សណ្តោស


ចែករំលែក៖