ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺសសៃប្រសាទបានលោតពីលើផ្ទះជាន់ទី១រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានជំងឺសសៃប្រសាទបានលោតពីលើផ្ទះជាន់ទីមួយបណ្ដាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៦៤Eo ផ្លូវ១៦៤  ភូមិ៦ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ  អ៉ឹម រតនា  អាយុ៣១ ឆ្នាំ ស្នាក់ផ្ទះលេខ៦៤Eo ផ្លូវ១៦៤  ភូមិ៦ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា ។

សមត្ថកិច្ចបានបន្ដថា ម្ដាយរបស់ជនរងគ្រោះបានបញ្ជាក់ថា កូនគាត់មានជម្ងឺសសៃប្រសាទហើយធ្លាប់លោតពីលើផ្ទះម្ដងរួចមកហើយ លុះដល់ព្រឹកថ្ងៃកើតហេតុកូនរបស់គាត់បានដើរមកខាមុខផ្ទះរួចលោតចុះមកក្រោមបណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះគាត់ក៏បានទាក់ទងរថយន្ដសាម៉ុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕ ជ្រោយពេជ្រ


ចែករំលែក៖