ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វេសប្រហែសរបស់អាណាព្យាបាល ធ្វើឲ្យកូនប្រុសលង់ទឹកស្លាប់មួយប៉ប្រិចភ្នែក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងប្រុស អាយុ ១ឆ្នាំកន្លះម្នាក់ លង់ទឹកអូរក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម នេះក៏ជាការធ្វេសប្រហែសរបស់ឪពុកម្ដាយនោះដែរ ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចទឹកអូរខាងក្រោយផ្ទះ ស្ថិតក្នុងភូមិក្រពើរពីលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងឃើញថា កុមារារងគ្រោះ (ស្លាប់)ឈ្មោះ ញ៉ន ពេជ្រ អាយុ ១ឆ្នាំ៦ខែ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិងក្នុងភូមិ.ឃុំកើតហេតុខាងលើ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ករណីកុមារាលង់ទឹកកណ្ដាលឲ្យ ស្លាប់ ខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញ សហការចុះពិនិត្យ និងស្រាវជ្រាវទើបអះអាងថា ពិតជាស្លាប់ដោយសារលង់ទឹក រួចធ្វើកំណត់មូលហេតុជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន


ចែករំលែក៖