ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរ បាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់រួមនឹងវត្ថុតាងថ្នាំញៀនបញ្ជូនមកការិយាលយ័ប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ពាក់ព័ន្ធជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់ ។
កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់ធ្វើឡើងកាលពីវេលាម៉ោង១៥ និង៤០នាទី ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងខ្លា ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
នគរបាលឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួនពីបទជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់ មាន ៖ ១.ឈ្មោះម៉ាត់ ណាសៀត ភេទប្រុស អាយុ២ ១ឆ្នាំ ជនជាតិខ្មែរឥស្លាម ២.ឈ្មោះហុីម ក្រីយ៉ា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម ៣.ឈ្មោះឡេះ រំលីង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ៤.ឈ្មោះម៉ាន អារ៉ហ្វុីន ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាមជនសង្ស័យទាំង០៤នាក់ខាងលើរស់នៅភូមិ~ឃុំ ចំណុចកើតហេតុខាងលើ និង៥.ឈ្មោះច្រើន ស្រីណេង ភេទស្រី អាយុ២១ឆ្នាំជនជាតិខ្មែរ រស់នៅភូមិបុរីតេជោសែន ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះកម្លាំងដកហូតម្សៅក្រាមពណ៌សរថ្លាសង្ស័យថ្នាំ ញៀនចំនួន ៧៩កញ្ចប់តូច ។
បច្ចុប្បន្ន ជនសង្ស័យចំនួន០៥នាក់រួម នឹង វត្ថុតាងថ្នាំញៀន ត្រូវបានបញ្ជូនមកការិយាលយ័ប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ វណ្ណៈ