ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយដំណឹង ម៉ារ៉ា ប៊ុណ្ណា ចែកផ្លូវគ្នាដើរជាមួយភរិយា

ចែករំលែក៖

ភ្នំពេញ៖ ចំណងស្នេហ៍របស់តារាសម្តែង និងចម្រៀង ម៉ារ៉ា ប៊ុណ្ណា និងអតីតពិធីការិនីទូរទស្សន៍ម្នាក់នោះបានដើមដល់ផ្លូវបញ្ចប់ហើយបន្ទាប់ពីទើបនឹងរៀបការបែបសែនព្រេន និងរៀបចំពិធីកាត់ចំណងដៃមិនបានមួយឆ្នាំផង នោះ ។ ប្រភពក្រៅផ្លូវការបញ្ជាក់ថា ពួកគេបានបែកគ្នាប្រមាណជាង១ខែមកហើយក្រោយពីរស់នៅមិនចុះសម្រុងគ្នា ។

លោក ម៉ារ៉ា ប៊ុណ្ណា ដែលគេដឹងថាធ្លាប់មានទំនាក់ទំនងស្នេហ៍ជាមួយ តារាសម្តែង ប៉ែន សុផានីនោះបាន​បញ្ចប់​ជីវិត​នៅ​លីវ​របស់​ខ្លួន​ហើយ ​ដោយ​បាន​​រៀប​ចំ​ធ្វើ​ពិធីសែនព្រេន និង​កាត់​ចំណង​ដៃ​កាលពីអំឡុងខែមករាឆ្នាំ២០១៩នេះ ។ ​ ​ភរិយា​របស់​តារា​ចម្រៀង​រូប​នេះ​ មាន​ឈ្មោះ​ថា ផុន ដារ៉ានី ​ជា​អ្នក​ភ្នំពេញ ​និង​ជា​អតីត​​អ្នក​សារព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ ។ ទោះជាយ៉ាងណាចំណងស្នេហ៍នេះត្រូវបានគេទម្លាយថាបានដើរដល់ផ្លូវទាល់ហើយ ប៉ុន្តែសាមីខ្លួននៅមិនទាន់បានលាតត្រដាងជាសាធារណៈ ។

ប្រភពមិនបានទម្លាយបញ្ហាលម្អិតដែលនាំឲ្យមានការចែកផ្លូវគ្នាដើរ ដោយគ្រាន់តែបញ្ជាក់ថា រស់នៅមិនចុះសម្រុងគ្នា ។ ប្រភបថាក្រោយបែកគ្នាពួកគេក៏មិនមានទំនាស់ខ្លាំង និងមិនលំបាកក្នុងការបែងចែកទ្រព្យធន ឬកូនចៅនោះដែរ ហើយការងារមុខរបរក៏មិនមានការប៉ះពាល់អ្វីដែរ ។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា បាននៅឡើយទេ ប៉ុន្តែមានអ្នកជិតដិតលោកជាច្រើនសុទ្ធតែបានបញ្ជាក់ថា ពួកគេចែកផ្លូវគ្នាដើរដោយសន្តិវីធី ហើយក៏មិនទទួលដំណឹងវិលរកជួបជុំគ្នាវិញផងដែរ៕ វឌ្ឍនា


ចែករំលែក៖