ព័ត៌មានទាន់ហេតុការណ៍៖

ក្បាលរថយន្តដឹកទូរកុងតឺន័របើកបុកចូលផ្ទះប្រជាពលរដ្ឋធ្វើឲ្យម្ចាស់ផ្ទះរត់ចែកផ្លូវគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ក្បាលរថយន្តដឹកទូរកុងតឺន័រ បើកបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងខូចខាតសម្ភារៈអស់ជាច្រើន មនុស្សច្រើននាក់រត់ចែកផ្លូវគ្នា ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅពីម៉ោង៦ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ក្បាលរថយន្តដឹកទូរកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ដោះស្លាកលេខចេញបាត់ ជារថយន្តរបស់ក្រុមហ៊ុន អង្គរ សុខ សារិទ្ធមានជ័យ បានបើកយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុច ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង ហើយផ្លូវកោង ទើបរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋចំនួន២ផ្ទះជាប់គ្នា បណ្តាលឲ្យរងខូចខាត សម្ភារ អស់ជាច្រើន មនុស្សច្រើននាក់រត់ចែកផ្លូវគ្នា ។

តាមពលរដ្ឋបានឲ្យដឹងថា កាលពីខែកន្លងទៅ ចំណុចកើតហេតុនេះ មានរថយន្តបុកចូលម្តងហើយ ផ្ទះទើបជួលជុលរួច មកដល់លើកនេះជាលើកទី២ហើយ រថយន្តបុកចូលផ្ទះចំណុចខាងលើ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅ ពិនិត្យ រាល់ការខូចខាត រួចអូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រងចាំដោះស្រាយផលប៉ះពាល់នៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖