ព័ត៌មានទាន់ហេតុការណ៍៖

ចេះតែមានហើយ! ទិញស្រាបៀផឹកជាមួយគ្នាសោះ ទាល់ពាក្យសម្តី វាយប្រ៉ាវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវនគរបាលប៉ុស្តិ៍ដ្ឋបាលក្រាំងធ្នង់ឃាត់ខ្លួនក្រោយពីរូបគាត់ប្រើអំពើ ហិង្សាដោយចេតនាវាយស្ត្រីម្នាក់ឲ្យរបួស។កាលពី វេលាម៉ោង ០១ និង៣០នាទីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១២៩ នៅចំណុចតាមផ្លូវ១៩៦២ ភូមិត្រងពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ជនសង្ស័យមាន ឈ្មោះ គង់ វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគោកជេរដី ស្នាក់នៅបន្ទប់ជួល ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ហុង ស្រីនាង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគោកជេរដី ស្នាក់នៅបន្ទប់ជួល ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (របួសជាំដើមដៃខាងឆ្វេង និងរបួសកខាងឆ្វេង) ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនបង្ក និងជនរងគ្រោះ ជាសង្សានិងគ្នា បាននាំគ្នាទិញសារបៀរ ផឹកក្នុងបន្ទប់ជួល រួចក៍មានទំនាស់ពាក្យសម្តី និងគ្នាថាស្រឡាញ់ប្រពន្ធដើម និងប្រពន្ធចុង មិនស្មើរគ្នា រួចជនបង្កបានងើបដើរចេញ ក្រៅបន្ទប់ លុះដល់ផ្លូវបេតុង ជិតវត្តក្រាំងធ្នង់ រួចជនរងគ្រោះបានជិះម៉ូតូតាមមដល់ចណុចកើតហេតុ ក៍ឈ្លោះគ្នាប្រតាយប្រតបគ្នាធ្វើឲ្យជនសង្ស័យទ្រាំមិនបានក៍វាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យជនរងគ្រោះសន្លប់ដេកលើដី។ បន្ទាប់មកកម្លាំងល្បាតយើង បានល្បាតដល់ចំណុចកើតហេតុខាងលើ ឃើញហេតុការណ៍ក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា


ចែករំលែក៖