ភ្នំពេញ៖ ដើម្បីចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អស្អាត លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការចូលពីក្រុមហ៊ុនសុិនទ្រី បានដាក់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងរថយន្តចុះបោសចូកកៀសម្អាតដី សំរាម និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈតាមផ្លូវ មួយចំនួនក្នុងមូលដ្ឋាន ។
ការចុះបោសសម្អាតដី សំរាម និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីរុស្ស៊ី ផ្លូវលេខ២៧១ និងផ្លូវលេខ១០១៩(វិថីហាណូយ) ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ សូមបន្តអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលររស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្អាតបរិស្ថាន អនាម័យសាធារណៈឲ្យបានល្អស្អាត ដើម្បីសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង ៕ចន្ទ លីហ្សា