ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពទឹកទន្លេមេគង្គលើ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩បានឲ្យដឹងថា ទឹកទន្លេមេគង្គកម្ពុជា (ពិសេសផ្នែកខាងលើ) បន្តកើនឡើងថែមទៀត ។ ក្នុងនោះ លោក រដ្ឋមន្ត្រី លឹម គាហោ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ តាមដាន និងជាប្រចាំលើស្ថានភាពអាកាសធាតុ និងទឹកទន្លេ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ៖ ប្រព័ន្ធសម្ពាធទាបដែលបាននឹងុំកំពុងអូសបន្លាយ កាត់ពីលើប្រទេសវៀត ណាម ថៃ និង ឡាវ បានបង្កើនឥទ្ធិពលខ្លាំង ដោយបង្កឲ្យមានភ្លៀងធ្លាក់ជោកជាំ នៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេ មេគង្គ ។ ការធ្លាក់ភ្លៀងបន្ថែមនេះនឹងជម្រុញឲ្យទឹកទន្លេមេគង្គកម្ពុជា (ពិសេសផ្នែកខាងលើ) បន្តកើនឡើងថែមទៀត ។
យោងតាមការព្យាករ នៅក្នុងកំឡុងពេល៣ទៅ៥ថ្ងៃខាងមុខ ទឹកទន្លេមេគង្គកម្ពុជាអាចនឹងហក់ឡើងដូចខាងក្រោមនេះ
ដោយ៖ សុខ ខេមរា