ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក!! មានឈ្មោះ ភ័ក្ត្រ ម្នាក់ ហ៊ានកាងហ្គេមបាញ់ត្រីនៅខណ្ឌមានជ័យ ពលរដ្ឋសូមណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបផង

ចែករំលែក៖

អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ ដឹងស្រាប់ហើយថា ល្បែងសុីសង ដូចជាហ្គេមបាញ់ត្រី និងទីតាំងបង្កប់ការចាក់បាល់តាមអនឡាញ និងល្បែងជាច្រើនទៀត ដែលធ្វើឲ្យអ្នកលេងវិនាសហឹនហោចនូវទ្រព្យសម្បត្តិក្នុងគ្រួសារ ក៏ដូចជាបំប្លាញសន្តិសុខក្នុងសង្គាមជាតិកំពុងរីកចំរើនក្នុងពេលបច្ចុប្បន្នជាដើម ។

ជាក់ស្ដែងគេសង្កេតឃើញមានទីតាំងហ្គេមបាញ់ត្រីចំនួន២ទីតាំងដូចជា ៖ ទី១ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ពីក្បែរផ្សារបេសេប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ និងទីី២ នៅលើផ្សារស្ទឹងមានជ័យថ្មី ជាប់ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ទីតាំងទាំងនេះត្រូវបានគេស្គាល់ថា ជារបស់លោក ភ័ក្ត្រ តែមិនដឹងថាគាត់មានតួរនាទីអ្វី ឬអាងខ្សែស្រឡាយអ្នកធំណានោះទេ បានជាអាជ្ញាធរមានសមត្ថកិច្ចមិនចុះទៅបង្ក្រាប ទុកឲ្យមានក្មេងទំនើង និងជនញៀនល្បែងចូលទៅលេងទាំងយប់ ទាំងថ្ងៃ បង្កសម្លែងរំខាន ផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋ សូមណូមពរដល់លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ មេត្តាមានវិធានការទប់ស្កាត់ល្បែងសុីសងទាំងនេះ ក៏ដូចជាដឹកនាំកម្លាំងចុះបង្ក្រាបផង ៕


ចែករំលែក៖