ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡើងមានកម្ពស់ ៥.៥០ ម៉ែត្រពីបាតស្ទឹង រីឯអាកាសធាតុកំពុងភ្លៀង ។
តាមការសន្និដ្ឋាន ទឹកឡើងដល់កំរិតកម្ពស់ ៥,៨០ម៉ែត្រពីបាតស្ទឹង នឹងត្រូវប្រកាសអាសន្ន ។ ចំពោះមុខចរាចរណ៍ធ្វើដំណើរទៅមកធម្មតាបច្ចុប្បន្នកំលាំង មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកកំពង់សីលា និងកម្លាំង កងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ ៤០២ នៅគោលដៅស្ពានស្ទឹងសំរោងកំពុងតាមដានបន្ត ៕ ឆ្លាម សមុទ្រ