ខេត្តរតនគីរី៖ ជនសង្ស័យចំនួន០៦នាក់ ត្រូវបានកម្លាំងជំនាញ ចុះបង្ក្រាបដោយប្រើវិធានញុះញង់ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនបញ្ជូនទៅសាលាដំបូងខេត្ត ។
ការចុះបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៧.០០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង ០៦នាក់ ក្នុងនោះស្រី០២នាក់ រួមមាន៖
ទី១.ឈ្មោះ សាង វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។
ទី២.ឈ្មោះ រាជ្យ រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។
ទី៣.ឈ្មោះ ម៉ី ភិរម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។
ទី៤.ឈ្មោះ ហៀប ទូត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។
ទី៥.ឈ្មោះ អ៉ី ភ័ស្ត ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។
ទី៦.ឈ្មោះ បិន ស្រីលាភ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំងអស់ និងវត្ថុតាងរឹបអូសបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៨ថង់ (៤ថង់ធំ៤ថង់ទូច) ទម្ងន់១៥.៣៨ក្រាម ទាំងសំបកថង់ ។ ម៉ូតូចំនួន០១គ្រឿងទូរស័ព្ទ០៤គ្រឿង ជញ្ជីង២គ្រឿង ថង់ច្រកថ្នាំញៀនមួយចំនួនទៀត និងសម្ភារសេពមួយចំនួនទៀត ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បី កសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ញាប់៕ ជីវ័ន្ត